4 ប៉ុន្តែដល់ចុងបំផុតបានល្វីងដូចជាស្លែង ហើយមុតដូចជាដាវមានមុខ២វិញ
5 ជើងវាដើរចុះទៅឯសេចក្តីស្លាប់ ជំហានវាឈានទៅជាប់នៅស្ថានឃុំព្រលឹងមនុស្សស្លាប់
6 អស់ទាំងផ្លូវប្រព្រឹត្តរបស់វា តែងតែប្រែប្រួល ដើម្បីមិនឲ្យឯងអាចស្គាល់បាន ក្រែងឯងស្ទង់មើលផ្លូវនៃជីវិតឃើញ។
7 ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់អញឥឡូវចុះកុំឲ្យងាកបែរចេញ ពីអស់ទាំងពាក្យ ដែលមាត់អញពោលឡើយ
8 ចូរឯងញែកផ្លូវដើររបស់ឯងឲ្យឆ្ងាយពីវាចេញ កុំឲ្យចូលទៅជិតទ្វារផ្ទះរបស់វាឲ្យសោះ
9 ក្រែងឯងប្រគល់កិត្តិសព្ទឯងដល់អ្នកដទៃ ហើយអាយុឯងដល់ពួកសាហាវ
10 ក្រែងមនុស្សដទៃបានឆ្អែតដោយកំឡាំងឯង ហើយការនឿយលំបាករបស់ឯង ត្រូវធ្វើនៅក្នុងផ្ទះរបស់មនុស្សក្រៅវិញ