13 ជាអ្នកដែលមិចភ្នែក ហើយធ្វើជាទីសំគាល់ដោយជើង និងដៃ
14 ជាអ្នកដែលមានសេចក្តីវៀចនៅក្នុងចិត្ត ក៏តែងតែគិតគូរបង្កើតការអាក្រក់ជានិច្ច ព្រមទាំងសាបព្រោះការទាស់ទែងគ្នា
15 ដូច្នេះ សេចក្តីអន្តរាយរបស់វា នឹងលោមកភ្លាម១រំពេចក្នុងពេលបន្ទាន់នោះ វានឹងត្រូវបាក់បែកឥតមានអ្វីជួយផង។
16 មាន៦មុខ ដែលព្រះយេហូវ៉ាទ្រង់ស្អប់ អើ មាន៧ផង ដែលទ្រង់ខ្ពើមឆ្អើម
17 គឺភ្នែកឆ្មើងឆ្មៃ១ អណ្តាតភូតភរ១ ដៃដែលកំចាយឈាមមនុស្សឥតទោស១
18 ចិត្តដែលគិតគូរបង្កើតអំពើអាក្រក់១ ជើងដែលរហ័សរត់ទៅប្រព្រឹត្តអាក្រក់១
19 និងសាក្សីក្លែងក្លាយ ដែលពោលពាក្យកំភូត១ ហើយមនុស្សដែលសាបព្រោះសេចក្តីទាស់ទែងគ្នាក្នុងពួកបងប្អូន១ដែរ។