សុភាសិត 6:15-21 KHOV

15 ដូច្នេះ សេចក្តី​អន្តរាយ​របស់​វា នឹង​លោមក​ភ្លាម​១​រំពេច​ក្នុង​ពេល​បន្ទាន់​នោះ វា​នឹង​ត្រូវ​បាក់​បែក​ឥត​មាន​អ្វី​ជួយ​ផង។

16 មាន​៦​មុខ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្អប់ អើ មាន​៧​ផង ដែល​ទ្រង់​ខ្ពើម​ឆ្អើម

17 គឺ​ភ្នែក​ឆ្មើង‌ឆ្មៃ​១ អណ្តាត​ភូត‌ភរ​១ ដៃ​ដែល​កំចាយ​ឈាម​មនុស្ស​ឥត​ទោស​១

18 ចិត្ត​ដែល​គិត‌គូរ​បង្កើត​អំពើ​អាក្រក់​១ ជើង​ដែល​រហ័ស​រត់​ទៅ​ប្រព្រឹត្ត​អាក្រក់​១

19 និង​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​កំភូត​១ ហើយ​មនុស្ស​ដែល​សាប‌ព្រោះ​សេចក្តី​ទាស់‌ទែង​គ្នា​ក្នុង​ពួក​បង​ប្អូន​១​ដែរ។

20 កូន​អើយ ចូរ​រក្សា​ទុក​នូវ​សេចក្តី​បណ្តាំ​របស់​ឪពុក​ឯង​ចុះ ក៏​កុំ​ឲ្យ​បោះ‌បង់​ចោល​ដំបូន្មាន​របស់​ម្តាយ​ឯង​ឡើយ

21 ចូរ​ចង​ក្រៀក​នៅ​នឹង​ចិត្ត​ឯង​ជានិច្ច ហើយ​ភ្ជាប់​នៅ​ក​ឯង​ផង