16 មាន៦មុខ ដែលព្រះយេហូវ៉ាទ្រង់ស្អប់ អើ មាន៧ផង ដែលទ្រង់ខ្ពើមឆ្អើម
17 គឺភ្នែកឆ្មើងឆ្មៃ១ អណ្តាតភូតភរ១ ដៃដែលកំចាយឈាមមនុស្សឥតទោស១
18 ចិត្តដែលគិតគូរបង្កើតអំពើអាក្រក់១ ជើងដែលរហ័សរត់ទៅប្រព្រឹត្តអាក្រក់១
19 និងសាក្សីក្លែងក្លាយ ដែលពោលពាក្យកំភូត១ ហើយមនុស្សដែលសាបព្រោះសេចក្តីទាស់ទែងគ្នាក្នុងពួកបងប្អូន១ដែរ។
20 កូនអើយ ចូររក្សាទុកនូវសេចក្តីបណ្តាំរបស់ឪពុកឯងចុះ ក៏កុំឲ្យបោះបង់ចោលដំបូន្មានរបស់ម្តាយឯងឡើយ
21 ចូរចងក្រៀកនៅនឹងចិត្តឯងជានិច្ច ហើយភ្ជាប់នៅកឯងផង
22 កាលណាឯងដើរដំណើរ បណ្តាំនោះនឹងនាំមុខឯង កាលណាដេកលក់ នោះនឹងចាំយាមរក្សាឯង ហើយកាលណាភ្ញាក់ នោះនឹងនិយាយរកឯង