23 ដ្បិតពាក្យបណ្តាំនោះ ជាចង្កៀង ហើយដំបូន្មាននោះ ជាពន្លឺ ឯសេចក្តីបន្ទោសនៃពាក្យប្រៀនប្រដៅ នោះជាផ្លូវជីវិតហើយ
24 ប្រយោជន៍នឹងរក្សាឯងទុក ឲ្យរួចពីស្ត្រីអាក្រក់ គឺឲ្យរួចពីអណ្តាតបញ្ចើចរបស់ស្រីដទៃ
25 កុំឲ្យឯងមានតណ្ហាខ្មួលខ្មាញ់ចំពោះរូបឆោមឆាយរបស់គេឡើយ ក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរ
26 ដ្បិតដោយព្រោះតែស្រីសំផឹង នោះមានមនុស្សដែលនឹងធ្លាក់ខ្លួនទៅជាមាននំបុ័ងតែ១ចំណិតប៉ុណ្ណោះ ហើយស្រីកំផិតតែងតែដេញចាប់ជីវិតដ៏វិសេស
27 តើមនុស្សនឹងយកភ្លើងមកដាក់នៅនាទ្រូង ឥតឆេះដល់ខោអាវខ្លួនបានឬ
28 តើនឹងដើរលើរងើកភ្លើងឥតរលាកដល់ជើងបានដែរឬ
29 ដូច្នេះ អ្នកណាដែលចូលទៅឯប្រពន្ធរបស់អ្នកជិតខាង នោះក៏ដូចគ្នាដែរ អ្នកណាដែលប៉ះពាល់នឹងនាង នោះមិនរួចពីមានទោសឡើយ