27 តើមនុស្សនឹងយកភ្លើងមកដាក់នៅនាទ្រូង ឥតឆេះដល់ខោអាវខ្លួនបានឬ
28 តើនឹងដើរលើរងើកភ្លើងឥតរលាកដល់ជើងបានដែរឬ
29 ដូច្នេះ អ្នកណាដែលចូលទៅឯប្រពន្ធរបស់អ្នកជិតខាង នោះក៏ដូចគ្នាដែរ អ្នកណាដែលប៉ះពាល់នឹងនាង នោះមិនរួចពីមានទោសឡើយ
30 មនុស្សរមែងមិនស្អប់ដល់ចោរ គឺបើវាលួច ឲ្យតែបានឆ្អែតពោះប៉ុណ្ណោះ ក្នុងវេលាដែលស្រេកឃ្លាននោះទេ
31 តែបើទាន់ឃើញវា នោះគង់តែត្រូវឲ្យវាសង១ជា៧វិញដែរ វាត្រូវសងដល់ទៅគ្រប់របស់ដែលនៅក្នុងផ្ទះខ្លួនទាំងអស់ផង
32 តែឯអ្នកណាដែលលួចប្រពន្ធគេ នោះជាអ្នកឥតមានគំនិតឡើយ អ្នកណាដែលប្រព្រឹត្តអំពើយ៉ាងនោះ ឈ្មោះថាចង់បំផ្លាញជីវិតខ្លួនហើយ
33 អ្នកនោះនឹងត្រូវសៅហ្មង ហើយអាប់យស និងលុបសេចក្តីត្មះតិះដៀលចំពោះអ្នកនោះចេញ មិនបាត់ឡើយ