4 កុំឲ្យភ្នែកឯងដេកលក់ ឬឲ្យត្របកភ្នែកឯងរលីវឡើយ
5 ចូរឲ្យដោះខ្លួនចេញ ដូចជាប្រើសរួចពីកណ្តាប់ដៃនាយព្រាន ហើយដូចសត្វហើររួចពីដៃនៃអ្នកដែលចាប់វា។
6 ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា ហើយមាន ប្រាជ្ញាឡើង
7 វាគ្មាននាយ គ្មានអ្នកកាន់កាប់ការ ឬអ្នកគ្រប់គ្រងឡើយ
8 គង់តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំង ហើយក៏ប្រមូលស្បៀងទុក នៅក្នុងរដូវចំរូតផង
9 ឱមនុស្សខ្ជិលច្រអូសអើយ តើឯងនឹងដេកដល់កាលណា តើដល់កាលណាបានឯងក្រោកពីការដេកលក់
10 ដេកបន្តិច ងោកបន្តិច ឱបដៃនឹងដេកបន្តិច