8 គង់តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំង ហើយក៏ប្រមូលស្បៀងទុក នៅក្នុងរដូវចំរូតផង
9 ឱមនុស្សខ្ជិលច្រអូសអើយ តើឯងនឹងដេកដល់កាលណា តើដល់កាលណាបានឯងក្រោកពីការដេកលក់
10 ដេកបន្តិច ងោកបន្តិច ឱបដៃនឹងដេកបន្តិច
11 យ៉ាងនោះ សេចក្តីកំសត់ទុគ៌តរបស់ឯង នឹងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្តីខ្វះខាត ដូចជាអ្នកកាន់គ្រឿងអាវុធ។
12 ឯមនុស្សចោលម្សៀត ជាពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គឺជាមនុស្សដែលប្រើមាត់ពោលពាក្យវៀច
13 ជាអ្នកដែលមិចភ្នែក ហើយធ្វើជាទីសំគាល់ដោយជើង និងដៃ
14 ជាអ្នកដែលមានសេចក្តីវៀចនៅក្នុងចិត្ត ក៏តែងតែគិតគូរបង្កើតការអាក្រក់ជានិច្ច ព្រមទាំងសាបព្រោះការទាស់ទែងគ្នា