សុភាសិត 7:1-6 KHOV

1 កូន​អើយ ចូរ​រក្សា​អស់​ទាំង​ពាក្យ​របស់​អញ ហើយ​ប្រមូល​អស់​ទាំង​បណ្តាំ​អញ​ទុក​នៅ​នឹង​ឯង​ចុះ

2 ត្រូវ​ឲ្យ​រក្សា​បណ្តាំ​អញ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​រស់​នៅ ព្រម​ទាំង​ឱវាទ​អញ ដូច​ជា​រក្សា​ប្រស្រី​ភ្នែក​ឯង​ដែរ

3 ចូរ​ចង​ភ្ជាប់​នៅ​ម្រាម​ដៃ ហើយ​កំណត់​ទុក​នៅ​ក្នុង​ដួង​ចិត្ត​ឯង​ផង

4 ចូរ​និយាយ​ដល់​ប្រាជ្ញា​ថា ឯង​ជា​បង​ស្រី​របស់​អញ ហើយ​ត្រូវ​ហៅ​យោបល់​ថា​ជា​សំឡាញ់​ឯង

5 ដើម្បី​ឲ្យ​សេចក្តី​ទាំង​២​នោះ បាន​រក្សា​ឯង​ឲ្យ​រួច​ពី​ស្ត្រី​ដទៃ គឺ​ពី​ស្ត្រី​ក្រៅ​ដែល​និយាយ​ប្រលោម ដោយ​ពាក្យ​ផ្អែម‌ល្ហែម

6 ដ្បិត​អញ​បាន​មើល​ពី​បង្អួច ហើយ​តាម​តារាង​ផ្ទះ​អញ​ទៅ