សុភាសិត 7:13-19 KHOV

13 គឺ​យ៉ាង​នោះ​ដែល​នាង​ចាប់​ហើយ​ថើប​វា ក៏​និយាយ​នឹង​វា​ដោយ​មុខ​ក្រាស់​ថា

14 នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​ជា​ដង្វាយ​មេត្រី ក៏​បាន​លា​បំណន់​នោះ​ស្រេច​ហើយ

15 ហេតុ​នោះ​បាន​ជា​ខ្ញុំ​ចេញ​មក​ទទួល​អ្នក ដើម្បី​ខំ​រក​ឲ្យ​ឃើញ​មុខ​អ្នក ក៏​បាន​ឃើញ​ហើយ

16 ខ្ញុំ​បាន​ក្រាល​កំរាល​ប៉ាក់​នៅ​លើ​គ្រែ​ខ្ញុំ ព្រម​ទាំង​សំពត់​ពណ៌ ធ្វើ​ពី​អំបោះ​ស្រុក​អេស៊ីព្ទ​ផង

17 ខ្ញុំ​បាន​ប្រោះ​ដំណេក​ដោយ​គ្រឿង​ក្រអូប គឺ​ដោយ​ជ័រ​ល្វីង‌ទេស ក្រឹស្នា​នឹង​សម្បុរ​ល្វែង

18 ចូរ​មក យើង​នឹង​បាន​ឆ្អែត​ចិត្ត​ដោយ​សេចក្តី​ស្នេហា​ដរាប​ដល់​ភ្លឺ ចូរ​យើង​មាន​ចិត្ត​ត្រេក‌ត្រអាល​ក្នុង​សេចក្តី​ស្រឡាញ់​ចុះ

19 ដ្បិត​ប្ដី​ខ្ញុំ​មិន​នៅ​ផ្ទះ​ទេ គេហ៍​បាន​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ហើយ