16 ខ្ញុំបានក្រាលកំរាលប៉ាក់នៅលើគ្រែខ្ញុំ ព្រមទាំងសំពត់ពណ៌ ធ្វើពីអំបោះស្រុកអេស៊ីព្ទផង
17 ខ្ញុំបានប្រោះដំណេកដោយគ្រឿងក្រអូប គឺដោយជ័រល្វីងទេស ក្រឹស្នានឹងសម្បុរល្វែង
18 ចូរមក យើងនឹងបានឆ្អែតចិត្តដោយសេចក្តីស្នេហាដរាបដល់ភ្លឺ ចូរយើងមានចិត្តត្រេកត្រអាលក្នុងសេចក្តីស្រឡាញ់ចុះ
19 ដ្បិតប្ដីខ្ញុំមិននៅផ្ទះទេ គេហ៍បានធ្វើដំណើរទៅឆ្ងាយហើយ
20 ក៏យកថង់ប្រាក់ជាប់នឹងខ្លួនទៅដែរ ដល់ពេញបូណ៌ទើបត្រឡប់មកវិញ
21 គឺដោយពាក្យផ្អែមល្ហែមជាច្រើន នាងបានបបួលឲ្យវាព្រមតាម ហើយដោយពាក្យបញ្ចើចនៃបបូរមាត់នាង ក៏បង្ខំឲ្យវាទៅផង
22 យ៉ាងនោះ វាក៏តាមជា១រំពេច ប្រៀបដូចជាគោដែលទៅឯទីសំឡាប់ ឬដូចជាមនុស្សជាប់ចំណងដែលនាំទៅឯទីវាយផ្ចាលមនុស្សចំកួត