សុភាសិត 7:19-25 KHOV

19 ដ្បិត​ប្ដី​ខ្ញុំ​មិន​នៅ​ផ្ទះ​ទេ គេហ៍​បាន​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ហើយ

20 ក៏​យក​ថង់​ប្រាក់​ជាប់​នឹង​ខ្លួន​ទៅ​ដែរ ដល់​ពេញ​បូណ៌​ទើប​ត្រឡប់​មក​វិញ

21 គឺ​ដោយ​ពាក្យ​ផ្អែម‌ល្ហែម​ជា​ច្រើន នាង​បាន​បបួល​ឲ្យ​វា​ព្រម​តាម ហើយ​ដោយ​ពាក្យ​បញ្ចើច​នៃ​បបូរ​មាត់​នាង ក៏​បង្ខំ​ឲ្យ​វា​ទៅ​ផង

22 យ៉ាង​នោះ វា​ក៏​តាម​ជា​១​រំពេច ប្រៀប​ដូច​ជា​គោ​ដែល​ទៅ​ឯ​ទី​សំឡាប់ ឬ​ដូច​ជា​មនុស្ស​ជាប់​ចំណង​ដែល​នាំ​ទៅ​ឯ​ទី​វាយ‌ផ្ចាល​មនុស្ស​ចំកួត

23 ទាល់​តែ​មាន​ព្រួញ​ទំលុះ​ថ្លើម​ខ្លួន ឬ​ដូច​សត្វ​ស្លាប​ហើរ​ដំរង់​ទៅ​ជាប់​លប់​ឥត​ដឹង​ថា​នឹង​ចាប់​យក​ជីវិត​ខ្លួន​ទេ។

24 ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ឥឡូវ ហើយ​ផ្ចង់​ចិត្ត​ចំពោះ​ពាក្យ​ដែល​ចេញ​ពី​មាត់​អញ​ចុះ

25 កុំ​ឲ្យ​ចិត្ត​ឯង​ងាក​ទៅ​តាម​ផ្លូវ​របស់​ស្រី​យ៉ាង​នោះ​ឡើយ ក៏​កុំ​ឲ្យ​វង្វេង​ទៅ​តាម​ផ្លូវ​ច្រក​របស់​វា​ដែរ