1 ឯប្រាជ្ញា នោះបន្លឺឡើង ហើយយោបល់ក៏បញ្ចេញសំឡេងទេតើ
2 ទាំង២នោះឈរនៅកំពូលនៃអស់ទាំងទីខ្ពស់ក្បែរផ្លូវដើរ ហើយនៅកន្លែងដែលផ្លូវច្រកប្រសព្វគ្នា
3 ព្រមទាំងនៅមាត់ទ្វារ ជាផ្លូវចូលទៅក្នុងទីក្រុងផង គឺនៅកន្លែងដែលមនុស្សចូលតាមទ្វារក្រុង នោះក៏ស្រែកថា
4 ឱមនុស្សទាំងឡាយអើយ អញស្រែកហៅឯងរាល់គ្នា ហើយសំឡេងអញក៏ហៅរកដល់អស់មនុស្សជាតិ