សុភាសិត 8:14-20 KHOV

14 ការ​ជួយ​គំនិត​ជា​របស់​ផង​អញ ព្រម​ទាំង​ការ​ទាំង​អស់​ដែល​មាន​ប្រយោជន៍​ផង អញ​ជា​តួ​យោបល់ ក៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដែរ

15 ពួក​មហា‌ក្សត្រ​សោយ‌រាជ្យ ហើយ​ពួក​មាន​បណ្តា​សក្តិ​ក៏​សំរេច​សេចក្តី​យុត្តិ‌ធម៌ ដោយ‌សារ​អញ

16 ពួក​អ្នក​គ្រប់‌គ្រង និង​ពួក​មាន​ត្រកូល​ខ្ពស់ គឺ​អស់​ទាំង​ចៅ‌ហ្វាយ​ដែល​នៅ​ផែនដី ក៏​គ្រប់‌គ្រង​ដោយ‌សារ​អញ​ដែរ

17 អញ​ស្រឡាញ់​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​អញ ហើយ​អស់​ពួក​អ្នក​ដែល​ស្វែង​រក​អញ​អស់​ពី​ចិត្ត នោះ​នឹង​បាន​ជួប

18 មាន​អស់​ទាំង​ទ្រព្យ​សម្បត្តិ និង​កិត្តិយស​នៅ​ជា​មួយ​នឹង​អញ អើ មាន​ទាំង​របស់​ទ្រព្យ​ដ៏​ស្ថិត‌ស្ថេរ និង​សេចក្តី​សុចរិត​ផង

19 ផល​ដែល​កើត​ពី​អញ នោះ​វិសេស​ជាង​មាស អើ ក៏​ប្រសើរ​ជាង​មាស​យ៉ាង​បរិសុទ្ធ​ផង ហើយ​ផល​កំរៃ​របស់​អញ​ជា​ជាង​ប្រាក់​យ៉ាង​វិសេស​បំផុត

20 អញ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្តី​សុចរិត គឺ​នៅ​កណ្តាល​ផ្លូវ​ច្រក​នៃ​សេចក្តី​យុត្តិ‌ធម៌