សុភាសិត 8:22-28 KHOV

22 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​អញ​ឡើង ជា​ដើម​ការ​នៃ​ទ្រង់ គឺ​មុន​អស់​ទាំង​កិច្ច‌ការ​របស់​ទ្រង់​ពី​បុរាណ

23 ទ្រង់​បាន​សិត​អញ​តាំង​ពី​អស់‌កល្ប​រៀង​មក គឺ​ពី​កាល​នៅ​ដើម​ឡើយ មុន​ដែល​មាន​ផែនដី​ផង

24 ក្នុង​គ្រា​មុន​ដែល​មាន​ទី​ជំរៅ​ទឹក នោះ​អញ​បាន​កើត​ហើយ គឺ​កាល​មិន​ទាន់​មាន​រន្ធ​ទឹក​ណា​ដែល​ហូរ​ចេញ​ជា​បរិបូរ​នៅ​ឡើយ

25 មុន​ដែល​ភ្នំ​ទាំង‌ឡាយ​បាន​ហាប់​មាំ‌មួន​នៅ អញ​បាន​កើត​មក​មុន​អស់​ទាំង​ភ្នំ​តូច

26 គឺ​ក្នុង​កាល​ដែល​ទ្រង់​មិន​ទាន់​បង្កើត​ដី ឬ​ស្រែ​ចំការ ឬ​ល្អង​ធូលី​មុន​ដំបូង​នៅ​ផែនដី​នៅ​ឡើយ​ផង

27 ក្នុង​កាល​ដែល​ទ្រង់​ប្រតិ‌ស្ឋាន​ផ្ទៃ​មេឃ នោះ​អញ​បាន​នៅ​ឯ​ណោះ​ហើយ កាល​ទ្រង់​បាន​គូស​វង់​នៅ​លើ​ទី​ជំរៅ​ទឹក

28 កាល​ទ្រង់​បាន​តាំង​ឲ្យ​មាន​ពពក​នៅ​ខាង​លើ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​នៅ​ទី​ជំរៅ​ឲ្យ​បាន​មាន​កំឡាំង