4 ឱមនុស្សទាំងឡាយអើយ អញស្រែកហៅឯងរាល់គ្នា ហើយសំឡេងអញក៏ហៅរកដល់អស់មនុស្សជាតិ
5 ឱមនុស្សឆោតល្ងង់អើយ ចូររៀនឲ្យដឹងសេចក្តីឆ្លៀវឆ្លាត ឱមនុស្សចំកួតអើយ ចូរឲ្យចិត្តឯងមានយោបល់ចុះ
6 ចូរស្តាប់ ដ្បិតអញនឹងពោលសេចក្តីដ៏ប្រសើរវិសេស ហើយដែលអញបើកបបូរមាត់ នោះនឹងបញ្ចេញសេចក្តីទៀងត្រង់
7 ពីព្រោះមាត់អញនឹងពោលសេចក្តីពិត ហើយបបូរមាត់អញនឹងខ្ពើមចំពោះសេចក្តីអាក្រក់
8 អស់ទាំងពាក្យនៃមាត់អញ សុទ្ធតែសុចរិត ឥតមានអ្វីដែលព័ន្ធពាក់ ឬស្រពិចស្រពិលឡើយ
9 គឺសុទ្ធតែប្រចក្សច្បាស់ដល់អស់អ្នកដែលយល់ ហើយក៏ទៀងត្រង់ដល់អស់អ្នកដែលរកបានដំរិះដែរ
10 ស៊ូទទួលយកដំបូន្មានរបស់អញ ជាជាងប្រាក់ ហើយទទួលដំរិះ ជាជាងមាសយ៉ាងវិសេសបំផុត