សុភាសិត 8:7-13 KHOV

7 ពី​ព្រោះ​មាត់​អញ​នឹង​ពោល​សេចក្តី​ពិត ហើយ​បបូរ​មាត់​អញ​នឹង​ខ្ពើម​ចំពោះ​សេចក្តី​អាក្រក់

8 អស់​ទាំង​ពាក្យ​នៃ​មាត់​អញ សុទ្ធ​តែ​សុចរិត ឥត​មាន​អ្វី​ដែល​ព័ន្ធ‌ពាក់ ឬ​ស្រពិច‌ស្រពិល​ឡើយ

9 គឺ​សុទ្ធ​តែ​ប្រចក្ស​ច្បាស់​ដល់​អស់​អ្នក​ដែល​យល់ ហើយ​ក៏​ទៀង​ត្រង់​ដល់​អស់​អ្នក​ដែល​រក​បាន​ដំរិះ​ដែរ

10 ស៊ូ​ទទួល​យក​ដំបូន្មាន​របស់​អញ ជា​ជាង​ប្រាក់ ហើយ​ទទួល​ដំរិះ ជា​ជាង​មាស​យ៉ាង​វិសេស​បំផុត

11 ដ្បិត​ប្រាជ្ញា​ប្រសើរ​ជាង​ត្បូង​ទទឹម ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​នឹង​ប្រាថ្នា​ចង់​បាន នោះ​ក៏​ប្រៀប‌ផ្ទឹម​ឲ្យ​ស្មើ​មិន​បាន​ផង។

12 អញ​នេះ​ជា​តួ​ប្រាជ្ញា អញ​យក​គំនិត​វាង‌វៃ​ទុក​ជា​លំនៅ​របស់​អញ ក៏​មាន​ចំណេះ​ចេះ​គិត​ពិចារណា

13 ឯ​ការ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ឈ្មោះ​ថា ស្អប់​ដល់​សេចក្តី​អាក្រក់ ចំណែក​ការ​លើក​ខ្លួន ប្រកាន់​ខ្លួន ប្រព្រឹត្ត​អាក្រក់ ហើយ​នឹង​មាត់​ពោល​ពាក្យ​វៀច នោះ​អញ​ក៏​ស្អប់​ណាស់