សុភាសិត 9:5-11 KHOV

5 ចូរ​មក​បរិភោគ​អាហារ​របស់​អញ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​អញ​បាន​លាយ​ហើយ

6 ចូរ​លះ​ចោល​សេចក្តី​ខ្លៅ​ល្ងង់​ចេញ​នោះ​នឹង​បាន​រស់​នៅ រួច​ឲ្យ​ដើរ​ក្នុង​ផ្លូវ​នៃ​យោបល់​វិញ​ចុះ។

7 អ្នក​ណា​ប្រដៅ​ដំរង់​ដល់​មនុស្ស ដែល​រមែង​មើល‌ងាយ នោះ​នឹង​បាន​តែ​សេចក្តី​ត្មះ‌តិះដៀល​វិញ​ទេ ហើយ​អ្នក​ណា​ដែល​បន្ទោស​ដល់​មនុស្ស​អាក្រក់ នោះ​នឹង​បាន​ប្រឡាក់​ជាប់​ដល់​ខ្លួន​ហើយ

8 កុំ​ឲ្យ​បន្ទោស​ដល់​មនុស្ស​ដែល​តែង​តែ​មើល‌ងាយ​ឡើយ ក្រែង​គេ​ស្អប់​ឯង ត្រូវ​ឲ្យ​បន្ទោស​ដល់​មនុស្ស​ប្រាជ្ញ​វិញ គេ​នឹង​ស្រឡាញ់​ឯង

9 ចូរ​ទូន្មាន​មនុស្ស​ប្រាជ្ញ នោះ​គេ​នឹង​មាន​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​បង្រៀន​ដល់​មនុស្ស​សុចរិត នោះ​គេ​នឹង​មាន​ចំណេះ​ចំរើន​ឡើង​ដែរ

10 សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ដើម​ចម​នៃ​ប្រាជ្ញា ហើយ​ការ​ដែល​ស្គាល់​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នោះ គឺ​ជា​យោបល់

11 ដ្បិត​ដោយ‌សារ​អញ នោះ​អស់​ទាំង​ថ្ងៃ​របស់​ឯង​នឹង​បាន​ចំរើន​ជា​ច្រើន​ឡើង ហើយ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​ឯង​នឹង​បាន​យឺន‌យូរ​ទៅ