សុភាសិត 9:9-15 KHOV

9 ចូរ​ទូន្មាន​មនុស្ស​ប្រាជ្ញ នោះ​គេ​នឹង​មាន​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​បង្រៀន​ដល់​មនុស្ស​សុចរិត នោះ​គេ​នឹង​មាន​ចំណេះ​ចំរើន​ឡើង​ដែរ

10 សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ដើម​ចម​នៃ​ប្រាជ្ញា ហើយ​ការ​ដែល​ស្គាល់​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នោះ គឺ​ជា​យោបល់

11 ដ្បិត​ដោយ‌សារ​អញ នោះ​អស់​ទាំង​ថ្ងៃ​របស់​ឯង​នឹង​បាន​ចំរើន​ជា​ច្រើន​ឡើង ហើយ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​ឯង​នឹង​បាន​យឺន‌យូរ​ទៅ

12 បើ​ឯង​មាន​ប្រាជ្ញា នោះ​គឺ​មាន​សំរាប់​តែ​ខ្លួន​ឯង​ទេ ឬ​បើ​ឯង​ចំអក នោះ​មាន​តែ​ឯង​១​នឹង​ត្រូវ​រង​ភារៈ​នោះ។

13 ឯ​ស្ត្រី​ដែល​ល្ងី‌ល្ងើ គេ​តែង​ស្រែក​ឡូៗ ក៏​ល្ងង់​ខ្លៅ​ឥត​ដឹង​អ្វី​សោះ

14 គេ​អង្គុយ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួន ឬ​ទី​អង្គុយ​ត្រង់​ទី​ខ្ពស់​នៃ​ក្រុង

15 ដើម្បី​ហៅ​រក​អស់​អ្នក​ដែល​ដើរ​តាម​ទី​នោះ ជា​ពួក​អ្នក​ដែល​ដើរ​ដំរង់​តាម​ផ្លូវ​ទៅ ដោយ​ពាក្យ​ថា