23 ពេលគេបៀតបៀនអ្នករាល់គ្នានៅក្នុងក្រុងមួយ ចូរគេចទៅក្រុងមួយទៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា រហូតដល់កូនមនុស្សមកវិញ អ្នករាល់គ្នាដើរមិនអស់ក្រុងទាំងឡាយក្នុងស្រុកអ៊ីស្រាអែលផង។
24 សិស្សមិនដែលលើគ្រូទេ ហើយបាវបម្រើក៏មិនដែលលើចៅហ្វាយដែរ
25 ដ្បិតពេលសិស្សបានដូចជាគ្រូ ហើយបាវបម្រើបានដូចជាចៅហ្វាយ នោះល្មមហើយ។ ប្រសិនបើគេហៅមេគ្រួសារថា អារក្សបេលសេប៊ូលទៅហើយ ចុះទម្រាំបើសមាជិកគ្រួសារវិញ គេហៅលើសនោះអម្បាលមានទៅទៀត។
26 ដូច្នេះកុំខ្លាចពួកគេអី ព្រោះគ្មានការលាក់កំបាំងណាដែលមិនបានបើកសំដែងឲ្យឃើញនោះឡើយ ហើយគ្មានអាថ៌កំបាំងអ្វីដែលមិនបានឲ្យគេដឹងដែរ។
27 អ្វីៗដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត ចូរអ្នករាល់គ្នានិយាយនៅទីភ្លឺ ហើយអ្វីៗដែលអ្នករាល់គ្នាស្ដាប់ឮនឹងត្រចៀក ចូរប្រកាសនៅលើដំបូលផ្ទះ។
28 ចូរកុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ប៉ុន្ដែមិនអាចសម្លាប់ព្រលឹងបានឲ្យសោះ ផ្ទុយទៅវិញ ចូរកោតខ្លាចព្រះអង្គដែលអាចបំផ្លាញទាំងរូបកាយ ទាំងព្រលឹងនៅក្នុងស្ថាននរក។
29 តើចាបពីរមិនមែនថ្លៃមួយសេនទេឬ ប៉ុន្ដែគ្មានចាបណាមួយធ្លាក់ដល់ដីដោយព្រះវរបិតារបស់អ្នករាល់គ្នាមិនដឹងនោះឡើយ