3 ហើយមានលោកភីលីព លោកបារថូឡូមេ លោកថូម៉ាស លោកម៉ាថាយជាអ្នកទារពន្ធដារ លោកយ៉ាកុបជាកូនរបស់លោកអាល់ផាយ លោកថាដេ
4 លោកស៊ីម៉ូនជាអ្នកជាតិនិយម និងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គផងដែរ។
5 ព្រះយេស៊ូបានចាត់សាវកទាំងដប់ពីរនេះឲ្យចេញទៅដោយបង្គាប់ថា៖ «ចូរកុំទៅតាមផ្លូវរបស់សាសន៍ដទៃ ហើយកុំចូលក្នុងក្រុងពួកសាម៉ារី
6 ផ្ទុយទៅវិញ ចូរទៅរករាស្ដ្រអ៊ីស្រាអែលដែលជាចៀមវង្វេងរបស់ព្រះជាម្ចាស់
7 ហើយពេលទៅ ត្រូវប្រកាសថា នគរស្ថានសួគ៌នៅជិតបង្កើយ
8 ចូរប្រោសអ្នកឈឺឲ្យបានជា មនុស្សឃ្លង់ឲ្យជាស្អាត មនុស្សស្លាប់ឲ្យរស់វិញ និងត្រូវបណ្ដេញអារក្សផង។ អ្នករាល់គ្នាបានទទួលដោយឥតគិតថ្លៃ ក៏ត្រូវឲ្យដោយឥតគិតថ្លៃដែរ។
9 កុំយកមាសប្រាក់ ឬលុយកាក់ដាក់ក្នុងខ្សែក្រវាត់អ្នករាល់គ្នា