35 ព្រោះខ្ញុំមកបំបែកកូនប្រុសពីឪពុក កូនស្រីពីម្ដាយ ហើយកូនប្រសាស្រីពីម្ដាយក្មេក
36 ឯសត្រូវរបស់អ្នកនោះ គឺជាសមាជិកគ្រួសាររបស់អ្នកនោះឯង។
37 អស់អ្នកដែលស្រឡាញ់ឪពុក ឬម្ដាយលើសខ្ញុំ នោះមិនស័ក្តិសមនឹងខ្ញុំទេ ហើយអស់អ្នកដែលស្រឡាញ់កូនប្រុស ឬកូនស្រីលើសខ្ញុំ នោះក៏មិនស័ក្តិសមនឹងខ្ញុំដែរ។
38 អស់អ្នកដែលមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំ នោះមិនស័ក្ដិសមនឹងខ្ញុំទេ។
39 អស់អ្នកដែលរកជីវិតនឹងបាត់ជីវិត តែអស់អ្នកដែលបាត់ជីវិតដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ។
40 អ្នកណាទទួលអ្នករាល់គ្នា នោះក៏ទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ នោះក៏ទទួលព្រះជាម្ចាស់ដែលចាត់ខ្ញុំឲ្យមកដែរ។
41 អ្នកណាដែលទទួលអ្នកនាំព្រះបន្ទូលដោយឈ្មោះអ្នកនាំព្រះបន្ទូល នឹងទទួលបានរង្វាន់របស់អ្នកនាំព្រះបន្ទូល។ អ្នកណាដែលទទួលមនុស្សសុចរិតដោយឈ្មោះមនុស្សសុចរិត នឹងទទួលបានរង្វាន់របស់មនុស្សសុចរិត។