6 ផ្ទុយទៅវិញ ចូរទៅរករាស្ដ្រអ៊ីស្រាអែលដែលជាចៀមវង្វេងរបស់ព្រះជាម្ចាស់
7 ហើយពេលទៅ ត្រូវប្រកាសថា នគរស្ថានសួគ៌នៅជិតបង្កើយ
8 ចូរប្រោសអ្នកឈឺឲ្យបានជា មនុស្សឃ្លង់ឲ្យជាស្អាត មនុស្សស្លាប់ឲ្យរស់វិញ និងត្រូវបណ្ដេញអារក្សផង។ អ្នករាល់គ្នាបានទទួលដោយឥតគិតថ្លៃ ក៏ត្រូវឲ្យដោយឥតគិតថ្លៃដែរ។
9 កុំយកមាសប្រាក់ ឬលុយកាក់ដាក់ក្នុងខ្សែក្រវាត់អ្នករាល់គ្នា
10 ហើយកុំយកថង់យាម អាវពីរបន្លាស់ ស្បែកជើង ឬឈើច្រត់ទៅជាមួយឡើយ ព្រោះអ្នកធ្វើការស័ក្ដិសមនឹងទទួលបានជំនួយ។
11 ពេលអ្នករាល់គ្នាចូលទៅក្នុងក្រុងណា ឬភូមិណាក៏ដោយ ចូរសួររកអ្នកដែលស័ក្តិសមនៅក្នុងក្រុង ឬភូមិនោះ ចូរនៅទីនោះរហូតដល់ពេលអ្នករាល់គ្នាចាកចេញ
12 ហើយពេលចូលទៅក្នុងផ្ទះ ចូរជម្រាបសួរអ្នកផ្ទះនោះផង។