1 នៅគ្រានោះ ព្រះយេស៊ូបានយាងកាត់វាលស្រែនៅថ្ងៃសប្ប័ទ ពេលនោះ ពួកសិស្សរបស់ព្រះអង្គឃ្លាន ពួកគេក៏ចាប់ផ្ដើមបូតកួរស្រូវមកបរិភោគ។
2 ពេលពួកអ្នកខាងគណៈផារិស៊ីឃើញដូច្នេះ ក៏ទូលព្រះអង្គថា៖ «មើល៍ ពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលវិន័យបានហាមនៅថ្ងៃសប្ប័ទ»
3 ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនដែលបានអានអំពីអ្វីដែលស្ដេចដាវីឌ និងគូកនរបស់ស្ដេចបានធ្វើ នៅពេលដែលស្ដេចឃ្លានទេឬ?
4 គឺស្ដេចបានចូលទៅក្នុងដំណាក់ព្រះជាម្ចាស់ ហើយបរិភោគនំប៉័ងតាំងថ្វាយព្រះជាម្ចាស់ដែលវិន័យមិនអនុញ្ញាតឲ្យស្ដេច និងគូកនបរិភោគឡើយ លើកលែងតែសង្ឃប៉ុណ្ណោះ។
5 តើអ្នករាល់គ្នាមិនបានអានគម្ពីរវិន័យទេឬ? គឺនៅថ្ងៃសប្ប័ទ សង្ឃក្នុងព្រះវិហារដែលបំពានវិន័យថ្ងៃសប្ប័ទ គ្មានទោសទេ