20 ព្រះអង្គមិនកាច់ដើមត្រែងណាដែលហៀបនឹងបាក់ ហើយក៏មិនពន្លត់ប្រឆេះណាដែលនៅហុយដែរ រហូតដល់ព្រះអង្គនាំយុត្តិធម៌ឲ្យមានជ័យជម្នះ
21 ហើយគ្រប់ជនជាតិនឹងសង្ឃឹមលើព្រះនាមព្រះអង្គ»។
22 បន្ទាប់មក គេបាននាំមនុស្សខ្វាក់ភ្នែក ហើយគ ដោយសារតែមានអារក្សចូលមកឯព្រះអង្គ រួចព្រះអង្គបានប្រោសគាត់ឲ្យជា។ ដូច្នេះ គាត់ក៏និយាយរួច ហើយមើលឃើញបានផង។
23 បណ្ដាជនទាំងអស់បាននឹកអស្ចារ្យ ហើយនិយាយថា៖ «តើលោកនេះជាពូជពង្សស្ដេចដាវីឌមែនឬ?»
24 ប៉ុន្ដែពេលពួកអ្នកខាងគណៈផារិស៊ីស្ដាប់ឮ ក៏និយាយថា៖ «អ្នកនេះបណ្ដេញពួកអារក្សបានដូច្នេះ គឺដោយសារបេលសេប៊ូល ជាមេអារក្សទេតើ»។
25 ប៉ុន្ដែពេលព្រះយេស៊ូដឹងពីគំនិតគេ ព្រះអង្គមានបន្ទូលទៅគេថា៖ «នគរណាបែកបាក់គ្នា នោះវិនាសហើយ ហើយក្រុង ឬគ្រួសារណាបែកបាក់គ្នា នោះមិននៅស្ថិតស្ថេរទេ
26 បើអារក្សសាតាំងបណ្ដេញអារក្សសាតាំង នោះពួកវាបែកបាក់គ្នាហើយ តើនគររបស់ពួកវានៅស្ថិតស្ថេរយ៉ាងដូចម្ដេចទៅ?