44 នោះវានិយាយថា អញនឹងត្រលប់ទៅផ្ទះរបស់អញដែលអញបានចេញមកនោះវិញ។ ពេលមកដល់ វាក៏ឃើញថានៅទំនេរ ទាំងបោសស្អាត និងមានរបៀបផង
45 នោះវាក៏ទៅនាំវិញ្ញាណប្រាំពីរទៀត ដែលឤក្រក់ជាងវាចូលទៅនៅទីនោះ ដូច្នេះស្ថានភាពក្រោយរបស់មនុស្សនេះនឹងឤក្រក់ជាងមុនទៅទៀត ហើយមនុស្សជំនាន់ដ៏ឤក្រក់នេះក៏ដូច្នោះដែរ»។
46 កាលកំពុងមានបន្ទូលនឹងបណ្ដាជននៅឡើយ នោះម្ដាយ និងបងប្អូនរបស់ព្រះយេស៊ូបានឈរនៅខាងក្រៅ ចង់និយាយជាមួយនឹងព្រះអង្គ។
47 មានម្នាក់ទូលព្រះអង្គថា៖ «មើល៍ ម្ដាយ និងបងប្អូនរបស់លោកឈរនៅខាងក្រៅ ចង់និយាយជាមួយនឹងលោក»
48 ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅអ្នកដែលបានទូលព្រះអង្គនោះថា៖ «តើនរណាជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ?»
49 រួចហើយព្រះអង្គក៏មានបន្ទូលទាំងលាតព្រះហស្ដទៅពួកសិស្សរបស់ព្រះអង្គថា៖ «អ្នកទាំងនេះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ
50 ដ្បិតអ្នកណាដែលធ្វើតាមបំណងរបស់ព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ អ្នកនោះហើយជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។