ម៉ាថាយ 13:16-22 KCB

16 ភ្នែក​របស់​អ្នក​រាល់គ្នា​មាន​ពរ​ណាស់​ ដ្បិត​បាន​មើល​ឃើញ​ ហើយ​ត្រចៀក​ក៏​ដូច្នេះ​ដែរ​ ដ្បិត​បាន​ស្ដាប់​ឮ។​

17 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ពួក​មនុស្ស​សុចរិត​ជា​ច្រើន​ចង់​ឃើញ​អ្វី​ដែល​អ្នក​រាល់គ្នា​ឃើញ​ ប៉ុន្ដែ​មិន​បាន​ឃើញ​ទេ​ ក៏​ចង់​ឮ​អ្វី​ដែល​អ្នក​រាល់គ្នា​ឮ​ដែរ​ ប៉ុន្ដែ​មិន​បាន​ឮ​ឡើយ។​

18 ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​ស្ដាប់​រឿង​ប្រៀប​ប្រដូច​អំពី​កសិករ​ព្រោះ​គ្រាប់​ពូជ​ចុះ។​

19 អស់​អ្នក​ដែល​ឮ​ព្រះបន្ទូល​អំពី​នគរ​ព្រះជាម្ចាស់​ ប៉ុន្ដែ​មិន​យល់​ អារក្ស​ក៏​មក​ឆក់​យក​សេចក្ដី​ដែល​បាន​ព្រោះ​ក្នុង​ចិត្ដ​អ្នក​នោះ​ទៅ​ នេះ​ជា​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​តាម​ផ្លូវ​

20 អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​កន្លែង​មាន​ថ្ម​ គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល​ ហើយ​ទទួល​យក​ភ្លាម​ទាំង​អំណរ​

21 ប៉ុន្ដែ​គេ​មិន​បាន​ចាក់​ឫស​ទេ​ គឺ​ធន់​បាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ‍។​ កាល​ណា​មាន​ទុក្ខ​លំបាក​ ឬ​ការ​បៀតបៀន​កើត​ឡើង​ដោយ​ព្រោះ​ព្រះបន្ទូល​ គេ​ក៏​រវាត​ចិត្ដ​ភ្លាម​

22 ឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​មាន​បន្លា​ គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល​ ប៉ុន្ដែ​សេចក្ដី​ខ្វល់​ខ្វាយ​នៅ​ក្នុង​ជីវិត​ និង​ការ​បោក​បញ្ឆោត​នៃ​ទ្រព្យ​សម្បត្ដិ​បាន​រួបរឹត​ព្រះបន្ទូល​មិន​ឲ្យ​បង្កើត​ផលផ្លែ​