ម៉ាថាយ 13:22-28 KCB

22 ឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​មាន​បន្លា​ គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល​ ប៉ុន្ដែ​សេចក្ដី​ខ្វល់​ខ្វាយ​នៅ​ក្នុង​ជីវិត​ និង​ការ​បោក​បញ្ឆោត​នៃ​ទ្រព្យ​សម្បត្ដិ​បាន​រួបរឹត​ព្រះបន្ទូល​មិន​ឲ្យ​បង្កើត​ផលផ្លែ​

23 ឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​ល្អ​ គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល​ហើយ​ ក៏​យល់​ អ្នក​នោះ​បង្កើត​ផល​ គឺ​ឲ្យ​ផល​មួយ​ជា​មួយ​រយ​ ខ្លះ​ហុក​សិប​ ខ្លះ​ទៀត​សាម​សិប‍»‍។​

24 ព្រះអង្គ​លើក​យក​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ដោយ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​បុរស​ម្នាក់​ ដែល​ព្រោះ​ពូជ​ល្អ​ទៅ​ក្នុង​ស្រែ​គាត់​

25 ក្រោយមក​ ពេល​មនុស្ស​ដេក​លក់​អស់​ សត្រូវ​គាត់​បាន​មក​ព្រោះ​ស្រងែ​ក្នុង​ចំណោម​ស្រូវ​នោះ​ ហើយ​ក៏​ចេញ​ទៅ​

26 កាល​ស្រូវ​ពន្លក​ ហើយ​ចេញ​ផ្លែ​ នោះ​ស្រងែ​ក៏​លេច​ចេញ​មក​ដែរ​

27 ពួក​បាវបម្រើ​ក៏​ចូល​មក​ប្រាប់​ម្ចាស់​ស្រែ​ថា​ លោកម្ចាស់​ តើ​លោក​មិន​បាន​ព្រោះ​ពូជ​ល្អ​ក្នុង​ស្រែ​របស់​លោក​ទេ​ឬ?​ ចុះ​ស្រងែ​ទាំង​នេះ​មាន​មក​ពី​ណា?​

28 គាត់​ប្រាប់​គេ​ថា​ មនុស្ស​ដែល​ធ្វើ​ការ​នេះ​ គឺ​ជា​សត្រូវ។​ ពួក​បាវបម្រើ​ក៏​សួរ​គាត់​ទៀត​ថា​ ដូច្នេះ​ តើ​លោក​ចង់​ឲ្យ​យើង​ទៅ​ដក​ស្រងែ​ទាំង​នោះ​ដែរ​ឬ​ទេ?​