47 ម្យ៉ាងទៀត នគរស្ថានសួគ៌ប្រៀបដូចជាសំណាញ់ដែលបានបង់ទៅក្នុងបឹង ហើយប្រមូលបានត្រីគ្រប់ប្រភេទ
48 ពេលសំណាញ់ពេញ គេក៏ទាញឡើងលើច្រាំង ហើយអង្គុយរើសត្រីល្អៗដាក់ក្នុងកញ្ឆេ ឯត្រីអន់ៗ គេបោះចោល។
49 នៅចុងបញ្ចប់នៃពិភពលោកនឹងកើតមានដូច្នោះដែរ ពួកទេវតានឹងចេញមក ហើយញែកមនុស្សអាក្រក់ចេញពីក្នុងចំណោមមនុស្សសុចរិត
50 រួចទេវតានឹងបោះមនុស្សអាក្រក់ទាំងនោះទៅក្នុងឡភ្លើង ហើយនៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ។
51 តើអ្នករាល់គ្នាយល់សេចក្ដីទាំងអស់នេះហើយឬនៅ?» ពួកគេបានទូលព្រះអង្គថា៖ «បាទ យល់ហើយ»
52 ព្រះអង្គមានបន្ទូលទៅគេទៀតថា៖ «ដូច្នេះ គ្រូវិន័យគ្រប់គ្នាដែលត្រលប់ជាសិស្សនៃនគរស្ថានសួគ៌ ប្រៀបដូចជាមនុស្សម្នាក់ជាម្ចាស់ផ្ទះ ដែលបានបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងទ្រព្យរបស់ខ្លួន»។
53 កាលព្រះយេស៊ូមានបន្ទូលអំពីរឿងប្រៀបប្រដូចទាំងនេះចប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះ។