7 ដូច្នេះ ស្ដេចក៏សន្យានឹងនាងដោយស្បថថា នឹងប្រទានអ្វីក៏ដោយដែលនាងសុំ
8 ដោយសារម្ដាយនាងបញ្ចេះ នាងក៏ទូលសុំថា៖ «សូមប្រទានក្បាលយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក ដាក់លើថាសឲ្យខ្ញុំម្ចាស់នៅទីនេះ»
9 ស្ដេចព្រួយចិត្ដណាស់ ប៉ុន្ដែដោយសារតែពាក្យសម្បថ និងពួកភ្ញៀវ ស្ដេចក៏បញ្ជាឲ្យធ្វើតាមសំណូមនាង។
10 ស្ដេចក៏ចាត់គេឲ្យទៅកាត់កលោកយ៉ូហាននៅក្នុងគុក
11 រួចគេយកក្បាលរបស់គាត់ដាក់លើថាសឲ្យទៅនាង ហើយនាងក៏យកទៅឲ្យម្ដាយរបស់នាង។
12 ពួកសិស្សរបស់គាត់បានចូលមកយកសពគាត់ទៅបញ្ចុះ ហើយក៏មករៀបរាប់ប្រាប់ព្រះយេស៊ូ។
13 ពេលព្រះយេស៊ូឮពីការនេះ ព្រះអង្គក៏យាងតាមទូកចេញពីទីនោះ ទៅកន្លែងដាច់ដោយឡែកតែម្នាក់ឯង តែពេលបណ្ដាជនបានដឹងក៏ចេញពីក្រុងនានា ដើរទៅតាមព្រះអង្គ។