7 ព្រះយេស៊ូក៏ចូលទៅជិត និងបានពាល់គេដោយមានបន្ទូលថា៖ «ចូរក្រោកឡើងកុំខ្លាចអី»
8 កាលពួកគេងើយភ្នែកឡើង នោះមិនឃើញអ្នកណាសោះ ក្រៅពីព្រះយេស៊ូប៉ុណ្ណោះ។
9 ពេលពួកគេកំពុងចុះពីភ្នំមកវិញ ព្រះយេស៊ូមានបន្ទូលបង្គាប់ពួកគេថា៖ «កុំប្រាប់អ្នកណាអំពីហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញនេះឲ្យសោះ រហូតដល់កូនមនុស្សរស់ពីស្លាប់ឡើងវិញ»។
10 ពួកសិស្សទូលសួរព្រះអង្គថា៖ «ចុះហេតុអ្វីបានជាពួកគ្រូវិន័យនិយាយថា លោកអេលីយ៉ាចាំបាច់ត្រូវមកមុនដូច្នេះ?»
11 ព្រះអង្គមានបន្ទូលឆ្លើយថា៖ «លោកអេលីយ៉ាមកមែន ដើម្បីស្ដារអ្វីៗទាំងអស់ឡើងវិញ
12 តែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមករួចហើយ ប៉ុន្ដែពួកគេមិនបានទទួលស្គាល់លោកទេ បែរជាប្រព្រឹត្តចំពោះលោកតាមអំពើចិត្តគ្រប់បែបយ៉ាង ហើយកូនមនុស្សនឹងត្រូវពួកគេធ្វើទុក្ខយ៉ាងដូច្នោះដែរ»។
13 ពួកសិស្សយល់ថា ព្រះអង្គកំពុងមានបន្ទូលប្រាប់ពួកគេអំពីលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក។