27 បន្ទាប់មក លោកពេត្រុសទូលសួរព្រះអង្គថា៖ «មើល៍! យើងបានលះបង់អ្វីៗទាំងអស់ ហើយដើរតាមលោក។ តើយើងនឹងបានអ្វីទៅ?»
28 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងសករាជថ្មី ពេលកូនមនុស្សអង្គុយនៅលើបល្ល័ង្កដែលប្រកបដោយសិរីរុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានដើរតាមខ្ញុំនឹងអង្គុយនៅលើបល្ល័ង្កទាំងដប់ពីរ ជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែលដែរ
29 ឯអស់អ្នកដែលលះបង់ផ្ទះសម្បែង បងប្អូនប្រុសស្រី ឪពុក ម្ដាយ កូន ឬស្រែចម្ការដោយព្រោះឈ្មោះខ្ញុំ នោះនឹងទទួលបានវិញមួយជាមួយរយ ទាំងទទួលបានជីវិតអស់កល្បជានិច្ច ជាមរតកទៀតផង។
30 មនុស្សជាច្រើនដែលនៅមុខគេនឹងត្រលប់ជានៅក្រោយបង្អស់ ឯអ្នកនៅក្រោយបង្អស់នឹងនៅមុខគេវិញ។