1 កាលព្រះយេស៊ូប្រសូតនៅភូមិបេថ្លេហិម ស្រុកយូដា នៅក្នុងរាជ្យស្ដេចហេរ៉ូឌ នោះមានពួកតារាវិទូពីទិសខាងកើតបានចូលមកដល់ក្រុងយេរូសាឡិម
2 សួរគេថា៖ «តើព្រះអង្គដែលប្រសូតមកជាស្ដេចជនជាតិយូដានោះ នៅឯណា? ដ្បិតយើងបានឃើញផ្កាយរបស់ព្រះអង្គនៅទិសខាងកើត ហើយយើងមកដើម្បីថ្វាយបង្គំព្រះអង្គ»។
3 ពេលឮដូច្នេះ ស្ដេចហេរ៉ូឌ និងមនុស្សទាំងអស់នៅក្នុងក្រុងយេរូសាឡិម ក៏ព្រួយចិត្តជាមួយស្ដេចដែរ។
4 ពេលកោះប្រជុំពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យទាំងអស់របស់ប្រជាជន ស្ដេចបានសួរពួកគេពីកន្លែងដែលព្រះគ្រិស្ដប្រសូត