11 ពេលចូលមកក្នុងផ្ទះ ពួកគេក៏ឃើញបុត្រតូចនៅជាមួយនាងម៉ារាជាម្ដាយ ពួកគេក៏ក្រាបថ្វាយបង្គំព្រះអង្គ ព្រមទាំងបើកយកទ្រព្យសម្បត្ដិរបស់ខ្លួនថ្វាយដល់ព្រះអង្គជាតង្វាយ មានមាស កំញ៉ាន និងជ័រក្រអូប។
12 រួចពួកគេក៏វិលត្រលប់ទៅស្រុករបស់ខ្លួនវិញតាមផ្លូវមួយផ្សេងទៀត ព្រោះពួកគេបានទទួលការព្រមានក្នុងយល់សប្ដិ មិនឲ្យត្រលប់ទៅឯស្ដេចហេរ៉ូឌវិញ។
13 ពេលពួកតារាវិទូចេញផុត នោះទេវតារបស់ព្រះអម្ចាស់បានលេចឲ្យលោកយ៉ូសែបឃើញក្នុងយល់សប្ដិ ដោយនិយាយថា៖ «ក្រោកឡើង! ចូរនាំបុត្រតូច និងម្ដាយគេចខ្លួនទៅស្រុកអេស៊ីព្ទ ហើយនៅទីនោះរហូតដល់ខ្ញុំប្រាប់អ្នកម្ដងទៀត ដ្បិតស្ដេចហេរ៉ូឌរកសម្លាប់បុត្រតូចនេះហើយ»
14 ដូច្នេះ គាត់ក៏ក្រោកឡើង នាំបុត្រតូច និងម្ដាយចេញដំណើរទៅស្រុកអេស៊ីព្ទទាំងយប់
15 ហើយបាននៅទីនោះ រហូតដល់ស្ដេចហេរ៉ូឌស្លាប់ ដើម្បីសម្រេចសេចក្ដីដែលព្រះអម្ចាស់មានបន្ទូលតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «យើងបានហៅកូនយើងចេញពីស្រុកអេស៊ីព្ទមក»។
16 បន្ទាប់ពីស្ដេចហេរ៉ូឌដឹងថាចាញ់បោកពួកតារាវិទូ ក៏ខឹងយ៉ាងខ្លាំង រួចបានចាត់គេឲ្យទៅសម្លាប់ក្មេងប្រុសទាំងអស់ ចាប់ពីអាយុពីរឆ្នាំចុះ ទាំងនៅក្នុងភូមិបេថ្លេហិម និងនៅក្បែរភូមិនោះ យោងតាមពេលវេលាដែលស្ដេចបានសួរបញ្ជាក់ពួកតារាវិទូ។
17 ការនោះបានសម្រេចសេចក្ដីដែលបានថ្លែងតាមរយៈលោកយេរេមា ជាអ្នកនាំព្រះបន្ទូលថា៖