5 គេទូលស្ដេចថា៖ «នៅភូមិបេថ្លេហិមក្នុងស្រុកយូដា ដ្បិតដូចបានចែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា
6 នែភូមិបេថ្លេហិមក្នុងស្រុកយូដាអើយ ក្នុងចំណោមអ្នកគ្រប់គ្រងស្រុកយូដា អ្នកមិនអន់ជាងគេឡើយ ព្រោះនឹងមានអ្នកគ្រប់គ្រងម្នាក់ចេញពីអ្នកមក ហើយគ្រប់គ្រងលើអ៊ីស្រាអែលជាប្រជាជនយើង»។
7 បន្ទាប់មក ស្ដេចហេរ៉ូឌបានហៅពួកតារាវិទូមកជាសម្ងាត់ ដើម្បីសួរបញ្ជាក់គេពីពេលវេលាដែលផ្កាយរះឡើង។
8 ពេលចាត់ពួកតារាវិទូទាំងនោះទៅភូមិបេថ្លេហិម ស្ដេចមានបន្ទូលថា៖ «ចូរទៅសាកសួរពីបុត្រតូចនោះឲ្យបានច្បាស់ ពេលអ្នករាល់គ្នារកឃើញហើយ សូមប្រាប់ខ្ញុំផង ដើម្បីឲ្យខ្ញុំទៅថ្វាយបង្គំព្រះអង្គដែរ»
9 ដូច្នេះ គេក៏ស្ដាប់តាមស្ដេច ហើយចេញទៅ ឯផ្កាយដែលគេឃើញនៅទិសខាងកើតនោះបាននាំមុខពួកគេ រហូតមកដល់កន្លែងដែលបុត្រតូចនៅ ហើយក៏ឈប់នៅចំពីលើនោះ
10 កាលបានឃើញផ្កាយនោះ ពួកគេមានសេចក្ដីត្រេកអរ និងរីករាយជាខ្លាំង
11 ពេលចូលមកក្នុងផ្ទះ ពួកគេក៏ឃើញបុត្រតូចនៅជាមួយនាងម៉ារាជាម្ដាយ ពួកគេក៏ក្រាបថ្វាយបង្គំព្រះអង្គ ព្រមទាំងបើកយកទ្រព្យសម្បត្ដិរបស់ខ្លួនថ្វាយដល់ព្រះអង្គជាតង្វាយ មានមាស កំញ៉ាន និងជ័រក្រអូប។