1 ដ្បិតនគរស្ថានសួគ៌ប្រៀបដូចជាម្ចាស់ចម្ការម្នាក់ ដែលចេញទៅពីព្រលឹម ដើម្បីជួលកម្មករឲ្យមកធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់
2 កាលបានព្រមព្រៀងជាមួយពួកកម្មករថាឲ្យឈ្នួលមួយថ្ងៃមួយឌេណារី គាត់ក៏ឲ្យពួកគេទៅឯចម្ការទំពាំងបាយជូររបស់គាត់។
3 នៅពេលគាត់ចេញទៅនៅប្រហែលម៉ោងប្រាំបួនព្រឹក គាត់ឃើញអ្នកផ្សេងទៀតឈរទំនេរនៅតាមផ្សារ
4 គាត់ក៏និយាយទៅអ្នកទាំងនោះថា ចូរអ្នករាល់គ្នាទៅឯចម្ការទំពាំងបាយជូរដែរចុះ ខ្ញុំនឹងឲុ្យឈ្នួលត្រឹមត្រូវ។
5 ពួកគេក៏ទៅ។ គាត់ក៏ចេញទៅម្ដងទៀត នៅប្រហែលម៉ោងដប់ពីរថ្ងៃត្រង់ និងម៉ោងបីរសៀល គាត់ក៏ធ្វើដូចពីមុន។