5 «ចូរប្រាប់កូនស្រីក្រុងស៊ីយ៉ូនថា មើល៍ ស្ដេចរបស់អ្នកយាងមកឯអ្នកហើយ ព្រះអង្គស្លូតត្រង់ ព្រះអង្គគង់លើកូនលា»។
6 សិស្សទាំងពីរនាក់ក៏ចេញទៅ ហើយធ្វើតាមដូចព្រះយេស៊ូបានបង្គាប់ពួកគេ
7 ពួកគេបានដឹកមេលា និងកូនរបស់វាមក ហើយបានក្រាលអាវរបស់គេលើខ្នងវា រួចព្រះអង្គគង់លើវា
8 ហើយបណ្ដាជនច្រើនកុះករនាំគ្នាក្រាលអាវរបស់គេនៅលើផ្លូវ ឯអ្នកផ្សេងទៀតនាំគ្នាកាត់មែកឈើមកក្រាលលើផ្លូវដែរ
9 បណ្ដាជនដែលដើរនាំមុខ និងដើរតាមក្រោយព្រះអង្គនាំគ្នាស្រែកឡើងថា៖ «ហូសាណា ដល់ពូជពង្សដាវីឌ សូមថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត»
10 កាលព្រះអង្គយាងចូលក្នុងក្រុងយេរូសាឡិម អ្នកក្រុងទាំងមូលក៏រំជើបរំជួលឡើងនិយាយគ្នាថា៖ «តើអ្នកនេះជាអ្នកណា?»
11 បណ្ដាជននាំគ្នានិយាយថា៖ «នេះគឺលោកយេស៊ូជាអ្នកនាំព្រះបន្ទូល មកពីក្រុងណាសារ៉ែតស្រុកកាលីឡេ»។