37 ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្ដ អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក
38 នេះហើយជាបញ្ញត្ដិទីមួយ និងសំខាន់ជាងគេ
39 ឯបញ្ញត្ដិទីពីរក៏សំខាន់ដូចគ្នា គឺអ្នកត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចជាខ្លួនឯង
40 គម្ពីរវិន័យ និងពាក្យរបស់អ្នកនាំព្រះបន្ទូលទាំងអស់ផ្អែកលើបញ្ញត្ដិទាំងពីរនេះ»។
41 ហើយកាលពួកអ្នកខាងគណៈផារិស៊ីកំពុងជួបជុំគ្នា ព្រះយេស៊ូក៏មានបន្ទូលសួរពួកគេ
42 ថា៖ «តើពួកលោកគិតយ៉ាងដូចម្ដេចអំពីព្រះគិ្រស្ដ? តើព្រះអង្គជាពូជពង្សនរណា?» គេទូលព្រះអង្គថា៖ «ជាពូជពង្សដាវីឌ»
43 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចុះហេតុដូចម្ដេចបានជាដាវីឌហៅព្រះអង្គ ដោយព្រះវិញ្ញាណថាព្រះអម្ចាស់ដូច្នេះ ដ្បិតដាវីឌផ្ទាល់និយាយថា