ម៉ាថាយ 25:15-21 KCB

15 គាត់​បាន​ឲ្យ​បាវបម្រើ​ម្នាក់ៗ​ទៅ​តាម​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​របស់​គេ​ គឺ​ម្នាក់​ប្រាំ​ឋាឡាន់​ ម្នាក់​ពីរ​ឋាឡាន់​ និង​ម្នាក់​ទៀត​មួយ​ឋាឡាន់​ រួច​គាត់​ក៏​ចេញ​ដំណើរ​ទៅ​

16 ម្នាក់​ដែល​បាន​ទទួល​ប្រាំ​ឋាឡាន់​ ក៏​យក​លុយ​ទាំង​នោះ​ចេញ​ទៅ​ធ្វើ​ការ​រកស៊ី​ភ្លាម​ ហើយ​ក៏​បាន​ចំណេញ​ប្រាំ​ឋាឡាន់​ទៀត​

17 ឯ​ម្នាក់​ដែល​បាន​ទទួល​ពីរ​ឋាឡាន់​ក៏​ធ្វើ​ដូច្នោះ​ដែរ​ គឺ​បាន​ចំណេញ​ពីរ​ឋាឡាន់​ទៀត​

18 ផ្ទុយ​ទៅ​វិញ​ ម្នាក់​ដែល​បាន​ទទួល​មួយ​ឋាឡាន់​បាន​យក​លុយ​ម្ចាស់​របស់​គាត់​ទៅ​ជីក​ដី​កប់​ទុក​

19 លុះ​អស់​រយៈ​ពេល​ជា​យូរ​ក្រោយ​មក​ ម្ចាស់​របស់​បាវបម្រើ​ទាំង​នោះ​ក៏​ត្រលប់​មក​វិញ​ និង​បាន​ទូទាត់​បញ្ជី​ជាមួយ​ពួក​គេ​

20 ម្នាក់​ដែល​បាន​ទទួល​ប្រាំ​ឋាឡាន់​ បាន​នាំ​យក​ប្រាំ​ឋាឡាន់​ទៀត​ ចូល​មក​ជិត​ប្រាប់​ថា​ លោកម្ចាស់​អើយ!​ ប្រាំ​ឋាឡាន់​ដែល​លោកម្ចាស់​បាន​ឲ្យ​ខ្ញុំ​ សូម​មើល​ ខ្ញុំ​បាន​ចំណេញ​ប្រាំ​ឋាឡាន់​ទៀត​

21 ម្ចាស់​ក៏​និយាយ​ទៅ​គាត់​ថា​ ប្រសើរ​ណាស់​ បាវបម្រើ​ល្អ​ និង​ស្មោះត្រង់​អើយ!​ អ្នក​បាន​ស្មោះត្រង់​លើ​ទ្រព្យ​សម្បត្តិ​បន្តិច​បន្តួច​ ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យ​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ ចូរ​អ្នក​ចូល​រួម​មាន​អំណរ​ជាមួយ​ម្ចាស់​របស់​អ្នក​ចុះ​