18 ផ្ទុយទៅវិញ ម្នាក់ដែលបានទទួលមួយឋាឡាន់បានយកលុយម្ចាស់របស់គាត់ទៅជីកដីកប់ទុក
19 លុះអស់រយៈពេលជាយូរក្រោយមក ម្ចាស់របស់បាវបម្រើទាំងនោះក៏ត្រលប់មកវិញ និងបានទូទាត់បញ្ជីជាមួយពួកគេ
20 ម្នាក់ដែលបានទទួលប្រាំឋាឡាន់ បាននាំយកប្រាំឋាឡាន់ទៀត ចូលមកជិតប្រាប់ថា លោកម្ចាស់អើយ! ប្រាំឋាឡាន់ដែលលោកម្ចាស់បានឲ្យខ្ញុំ សូមមើល ខ្ញុំបានចំណេញប្រាំឋាឡាន់ទៀត
21 ម្ចាស់ក៏និយាយទៅគាត់ថា ប្រសើរណាស់ បាវបម្រើល្អ និងស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់លើទ្រព្យសម្បត្តិបន្តិចបន្តួច ខ្ញុំនឹងតែងតាំងអ្នកឲ្យគ្រប់គ្រងលើទ្រព្យសម្បត្តិជាច្រើន ចូរអ្នកចូលរួមមានអំណរជាមួយម្ចាស់របស់អ្នកចុះ
22 ឯម្នាក់ដែលបានទទួលពីរឋាឡាន់ក៏ចូលមកជិតដែរ ប្រាប់ថា លោកម្ចាស់អើយ! ពីរឋាឡាន់ដែលលោកម្ចាស់បានឲ្យខ្ញុំ សូមមើល ខ្ញុំបានចំណេញពីរឋាឡាន់ទៀត
23 ម្ចាស់ក៏និយាយទៅគាត់ថា ប្រសើរណាស់ បាវបម្រើល្អ និងស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់លើទ្រព្យសម្បត្តិបន្តិចបន្តួច ខ្ញុំនឹងតែងតាំងអ្នកឲ្យគ្រប់គ្រងលើទ្រព្យសម្បត្តិជាច្រើន ចូរអ្នកចូលរួមមានអំណរជាមួយម្ចាស់របស់អ្នកចុះ
24 ម្នាក់ដែលបានទទួលមួយឋាឡាន់បានចូលមកជិតដែរ ប្រាប់ថា លោកម្ចាស់អើយ! ខ្ញុំដឹងថា លោកជាមនុស្សតឹងតែង គឺលោកច្រូតពីកន្លែងដែលលោកមិនបានព្រោះ និងប្រមូលពីកន្លែងដែលលោកមិនបានពង្រាយ