18 ព្រះអង្គមានបន្ទូលថា៖ «ចូរទៅឯបុរសម្នាក់នៅក្នុងក្រុង ហើយប្រាប់គាត់ថា លោកគ្រូនិយាយថា ពេលកំណត់របស់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅកន្លែងអ្នក»។
19 ពួកសិស្សក៏ធ្វើដូចដែលព្រះយេស៊ូបានបង្គាប់ ហើយពួកគេក៏រៀបចំពិធីបុណ្យរំលង។
20 លុះដល់ពេលល្ងាច ព្រះអង្គក៏បានអង្គុយនៅតុអាហារជាមួយសាវកទាំងដប់ពីរ
21 ហើយពេលពួកគេកំពុងបរិភោគ ព្រះអង្គមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ»។
22 ពួកសិស្សកើតទុក្ខយ៉ាងខ្លាំង ហើយចាប់ផ្ដើមទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ «ព្រះអម្ចាស់អើយ! មិនមែនខ្ញុំទេ មែនទេ?»
23 ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «គឺអ្នកដែលយកដៃជ្រលក់ក្នុងចានជាមួយខ្ញុំ អ្នកនោះហើយនឹងក្បត់ខ្ញុំ
24 ដ្បិតកូនមនុស្សត្រូវទៅដូចដែលមានចែងអំពីលោកមែន ប៉ុន្ដែវេទនាដល់អ្នកដែលក្បត់កូនមនុស្ស ហើយជាការប្រសើរជាង បើអ្នកនោះមិនបានកើតមកទេ»