43 ពេលព្រះអង្គយាងមកវិញ ក៏ឃើញពួកគេដេកលក់ទៀត ព្រោះពួកគេបើកភ្នែកមិនរួច
44 ព្រះអង្គក៏យាងចេញពីពួកគេម្ដងទៀត ហើយមានបន្ទូលអធិស្ឋានជាលើកទីបីតាមពាក្យដដែល។
45 ក្រោយមក ព្រះអង្គក៏យាងមកឯពួកសិស្សវិញ ហើយមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នានៅដេក និងសម្រាកដល់ពេលណាទៀត មើល៍ ជិតដល់ពេលកំណត់ហើយ កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់ពួកមនុស្សបាប
46 ចូរក្រោកឡើង យើងនាំគ្នាទៅ មើល៍ អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។
47 កាលព្រះអង្គកំពុងមានបន្ទូលនៅឡើយ នោះយូដាស ជាម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរក៏មកដល់ ហើយមានបណ្ដាជនជាច្រើនប្រដាប់ដោយដាវ និងដំបងមកជាមួយគាត់ដែរ អ្នកទាំងនោះមកពីខាងពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជន។
48 អ្នកក្បត់ព្រះអង្គម្នាក់នោះបានឲ្យសញ្ញាដល់ពួកគេ ដោយនិយាយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ ចូរចាប់គាត់ចុះ»
49 គាត់ចូលមកជិតព្រះយេស៊ូភ្លាម ហើយទូលថា៖ «ជម្រាបសួរលោកគ្រូ» រួចក៏ថើបព្រះអង្គ។