10 រួចប្រគល់កាក់ទាំងនោះ ដើម្បីយកស្រែរបស់ជាងស្មូន ដូចដែលព្រះអម្ចាស់បានបង្គាប់មកខ្ញុំ»។
11 កាលព្រះយេស៊ូកំពុងឈរនៅចំពោះមុខលោកអភិបាល នោះលោកអភិបាលសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាឬ?» ព្រះយេស៊ូមានបន្ទូលថា៖ «លោកនិយាយត្រូវហើយ»។
12 ពេលពួកសម្ដេចសង្ឃ និងពួកចាស់ទុំចោទប្រកាន់ព្រះអង្គ ព្រះអង្គមិនបានឆ្លើយអ្វីឡើយ។
13 ពេលនោះ លោកពីឡាត់ក៏សួរព្រះអង្គថា៖ «តើអ្នកមិនឮពួកគេកំពុងចោទប្រកាន់អ្នកពីករណីជាច្រើនទេឬ?»
14 ប៉ុន្ដែព្រះអង្គមិនបានឆ្លើយទៅគាត់ទេ សូម្បីតែមួយម៉ាត់ ធ្វើឲ្យលោកអភិបាលងឿងឆ្ងល់យ៉ាងខ្លាំង។
15 រៀងរាល់ថ្ងៃបុណ្យ លោកអភិបាលធ្លាប់ដោះលែងអ្នកទោសម្នាក់ឲ្យបណ្ដាជនតាមដែលពួកគេចង់បាន។
16 គ្រានោះ មានអ្នកទោសម្នាក់ល្បីអសោច ឈ្មោះយេស៊ូបារ៉ាបាស