4 ដោយនិយាយថា៖ «ខ្ញុំប្រព្រឹត្តបាបហើយ ដែលបានប្រគល់ឈាមគ្មានទោស» ប៉ុន្ដែពួកគេនិយាយថា៖ «តើទាក់ទងអ្វីនឹងយើង? ស្រេចលើឯងទេតើ»
5 ពេលគាត់គ្រវែងកាក់ប្រាក់ទៅក្នុងព្រះវិហារហើយ គាត់ក៏ចេញទៅ ហើយបានចងកសម្លាប់ខ្លួន។
6 ពួកសម្ដេចសង្ឃយកកាក់ប្រាក់ទាំងនោះមក ហើយនិយាយថា៖ «វាមិនត្រូវតាមវិន័យទេ ដែលដាក់កាក់ទាំងនេះទៅក្នុងហិបតង្វាយ ព្រោះវាជាថ្លៃឈាម»។
7 កាលបានពិគ្រោះគ្នារួចហើយ ពួកគេក៏យកកាក់ទាំងនោះទៅទិញស្រែរបស់ជាងស្មូនម្នាក់ សម្រាប់ធ្វើជាកន្លែងបញ្ចុះសពពួកសាសន៍ដទៃ
8 ដូច្នោះហើយ គេហៅស្រែនោះថា ស្រែឈាម រហូតដល់សព្វថ្ងៃនេះ។
9 ការនោះសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈលោកយេរេមា ជាអ្នកនាំព្រះបន្ទូលថា៖ «ពួកគេបានយកកាក់ប្រាក់សាមសិបកាក់ជាតម្លែរបស់ព្រះអង្គ ដែលពួកកូនចៅអ៊ីស្រាអែលបានកាត់ថ្លៃ
10 រួចប្រគល់កាក់ទាំងនោះ ដើម្បីយកស្រែរបស់ជាងស្មូន ដូចដែលព្រះអម្ចាស់បានបង្គាប់មកខ្ញុំ»។