42 «វាសង្គ្រោះគេបាន ប៉ុន្ដែសង្គ្រោះខ្លួនឯងមិនបានទេ ហើយវាជាស្ដេចអ៊ីស្រាអែល! ឲ្យវាចុះពីឈើឆ្កាងឥឡូវនេះមក នោះយើងនឹងជឿវា
43 វាទុកចិត្តលើព្រះជាម្ចាស់ ឥឡូវនេះ បើព្រះអង្គសព្វព្រះហឫទ័យនឹងវាមែន ទុកឲ្យព្រះអង្គសង្គ្រោះវាទៅ ដ្បិតវាបាននិយាយថា ខ្ញុំជាព្រះរាជបុត្រាព្រះជាម្ចាស់»។
44 ឯពួកចោរដែលជាប់ឆ្កាងជាមួយព្រះអង្គក៏ប្រមាថព្រះអង្គដូចគ្នាដែរ។
45 ចាប់ពីម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹតបានគ្របដណ្ដប់លើតំបន់នោះទាំងមូល រហូតដល់ម៉ោងបីរសៀល
46 ហើយនៅប្រហែលម៉ោងបីរសៀល ព្រះយេស៊ូស្រែកដោយសំឡេងខ្លាំងៗថា៖ «អេលី អេលី ឡាម៉ាសាបាច់ថានី?» ដែលមានន័យថា «ឱព្រះជាម្ចាស់នៃខ្ញុំ! ព្រះជាម្ចាស់នៃខ្ញុំអើយ! ហេតុអ្វីព្រះអង្គបោះបង់ខ្ញុំចោលដូច្នេះ?»
47 ហើយអ្នកខ្លះដែលឈរនៅទីនោះបានស្ដាប់ឮ ក៏និយាយថា៖ «អ្នកនេះស្រែករកលោកអេលីយ៉ាហើយ»
48 ភ្លាមនោះ បុរសម្នាក់នៅក្នុងចំណោមពួកគេ បានរត់ទៅយកសារាយស្ងួតជ្រលក់ទឹកខ្មេះ ដាក់នឹងដើមត្រែង ហុចឲ្យព្រះអង្គផឹក