1 កាលយាងចុះទូករួចហើយ ព្រះអង្គក៏ឆ្លងទៅដល់ក្រុងរបស់ព្រះអង្គ។
2 មើល៍មានគេនាំមនុស្សស្លាប់ដៃជើងម្នាក់ ដេកលើគ្រែ មករកព្រះអង្គ ពេលព្រះយេស៊ូទតឃើញជំនឿរបស់ពួកគេ ព្រះអង្គក៏មានបន្ទូលទៅមនុស្សស្លាប់ដៃជើងនោះថា៖ «ចូរមានទឹកចិត្ដឡើង កូនអើយ! បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ»។
3 ឯពួកគ្រូវិន័យខ្លះបាននិយាយគ្នាថា៖ «មើល៍! មនុស្សនេះនិយាយប្រមាថព្រះជាម្ចាស់ហើយ»
4 កាលព្រះអង្គដឹងពីគំនិតរបស់ពួកគេ ក៏មានបន្ទូលថា៖ «ហេតុអ្វីអ្នករាល់គ្នាគិតអាក្រក់ក្នុងចិត្ដដូច្នេះ?
5 ដ្បិតការដែលនិយាយថា បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ និងការដែលនិយាយថា ចូរក្រោកឡើង ហើយដើរទៅ តើមួយណាស្រួលនិយាយជាង?