19 ឯលោកយ៉ូសែបប្ដីនាងជាមនុស្សសុចរិត គាត់មិនចង់ឲ្យនាងអាម៉ាស់មុខទេ ក៏សម្រេចចិត្ដលែងលះនាងដោយសម្ងាត់
20 ប៉ុន្ដែពេលគាត់គិតអំពីការទាំងនេះ ស្រាប់តែទេវតារបស់ព្រះអម្ចាស់បានលេចមកឲ្យគាត់ឃើញនៅក្នុងយល់សប្តិ ដោយនិយាយថា៖ «យ៉ូសែបជាពូជពង្សដាវីឌអើយ! កុំខ្លាចនឹងយកនាងម៉ារាធ្វើជាប្រពន្ធរបស់អ្នកឡើយ ដ្បិតកូននៅក្នុងផ្ទៃរបស់នាងកើតពីព្រះវិញ្ញាណបរិសុទ្ធទេ
21 នាងនឹងប្រសូតបានបុត្រាមួយអង្គ រួចអ្នកនឹងថ្វាយព្រះនាមព្រះអង្គថា «យេស៊ូ» ព្រោះព្រះអង្គនឹងសង្គ្រោះប្រជាជនរបស់ព្រះអង្គពីបាបរបស់ពួកគេ»។
22 ការទាំងនេះកើតឡើង ដើម្បីសម្រេចសេចក្ដីដែលព្រះអម្ចាស់បានមានបន្ទូលតាមរយៈអ្នកនាំព្រះបន្ទូលថា៖
23 «មើល៍ ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ ប្រសូតបានបុត្រាមួយអង្គ ហើយគេនឹងថ្វាយព្រះនាមព្រះអង្គថា «អេម៉ាញូអែល» ប្រែថា ព្រះជាម្ចាស់គង់ជាមួយយើង»
24 បន្ទាប់ពីលោកយ៉ូសែបក្រោកពីដំណេក គាត់ក៏ធ្វើតាមដូចដែលទេវតារបស់ព្រះអម្ចាស់បានបង្គាប់ គឺគាត់បានទទួលយកប្រពន្ធរបស់គាត់វិញ
25 ប៉ុន្ដែគាត់មិនបានរួមដំណេកនឹងនាងទេ រហូតដល់នាងប្រសូតបានបុត្រាមួយអង្គ។ គាត់បានថ្វាយព្រះនាមព្រះអង្គថា៖ «យេស៊ូ»។