ម៉ាថាយ 10:17-23 KCB

17 ប៉ុន្ដែ​ត្រូវ​ប្រយ័ត្ន​នឹង​មនុស្ស​ ដ្បិត​គេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ក្រុម​ប្រឹក្សា​កំពូល​ ហើយ​វាយ​អ្នក​រាល់គ្នា​នឹង​ខ្សែតី​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ​

18 ហើយ​ដោយ​ព្រោះ​ខ្ញុំ​ គេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ចំពោះ​មុខ​ពួក​អជ្ញាធរ​ និង​ស្ដេច​ ដើម្បី​ធ្វើ​បន្ទាល់​ដល់​ពួកគេ​ និង​ដល់​សាសន៍​ដទៃ‍។​

19 ប៉ុន្ដែ​ពេល​គេ​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ ចូរ​កុំ​ព្រួយ​បារម្ភ​ថា​ត្រូវ​និយាយ​អ្វី​ ឬ​និយាយ​បែប​ណា​ឲ្យ​សោះ​ ព្រោះ​ព្រះ​ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​នូវ​អ្វី​ ដែល​អ្នក​រាល់គ្នា​ត្រូវ​និយាយ​នៅ​វេលា​នោះ​

20 ដ្បិត​មិន​មែន​អ្នក​រាល់គ្នា​ជា​អ្នក​និយាយ​ទេ​ គឺ​ព្រះវិញ្ញាណ​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​មាន​បន្ទូល​នៅ​ក្នុង​អ្នក​រាល់​គ្នា​វិញ។​

21 បងប្អូន​នឹង​ប្រគល់​បងប្អូន​របស់​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់​ ឪពុក​នឹង​ប្រគល់​កូន​ទៅ​ឲ្យ​គេ​សម្លាប់​ ហើយ​កូន​នឹង​បះបោរ​ទាស់​នឹង​ឪពុក​ម្ដាយ​ ព្រមទាំង​ប្រគល់​ឲ្យ​គេ​សម្លាប់។​

22 មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់គ្នា​ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ ប៉ុន្ដែ​អ្នកណា​ដែល​ស៊ូ​ទ្រាំ​ដល់​ទី​បំផុត​នឹង​បាន​ទទួល​សេចក្ដី​សង្គ្រោះ​

23 ពេល​គេ​បៀតបៀន​អ្នក​រាល់គ្នា​នៅ​ក្នុង​ក្រុង​មួយ​ ចូរ​គេច​ទៅ​ក្រុង​មួយ​ទៀត​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ រហូត​ដល់​កូន​មនុស្ស​មក​វិញ​ អ្នក​រាល់គ្នា​ដើរ​មិន​អស់​ក្រុង​ទាំងឡាយ​ក្នុង​ស្រុក​អ៊ីស្រាអែល​ផង‍។​