ម៉ាថាយ 10:27-33 KCB

27 អ្វីៗ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​នៅ​ទី​ងងឹត​ ចូរ​អ្នក​រាល់គ្នា​និយាយ​នៅ​ទី​ភ្លឺ​ ហើយ​អ្វីៗ​ដែល​អ្នក​រាល់គ្នា​ស្ដាប់​ឮ​នឹង​ត្រចៀក​ ចូរ​ប្រកាស​នៅ​លើ​ដំបូល​ផ្ទះ។​

28 ចូរ​កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បាន​តែ​រូប​កាយ​ ប៉ុន្ដែ​មិន​អាច​សម្លាប់​ព្រលឹង​បាន​ឲ្យ​សោះ​ ផ្ទុយ​ទៅ​វិញ​ ចូរ​កោត​ខ្លាច​ព្រះអង្គ​ដែល​អាច​បំផ្លាញ​ទាំង​រូប​កាយ​ ទាំង​ព្រលឹង​នៅ​ក្នុង​ស្ថាន​នរក។​

29 តើ​ចាប​ពីរ​មិន​មែន​ថ្លៃ​មួយ​សេន​ទេ​ឬ​ ប៉ុន្ដែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ដល់​ដី​ដោយ​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​មិន​ដឹង​នោះ​ឡើយ​

30 ហើយ​សូម្បី​តែ​សក់​ក្បាល​អ្នក​រាល់គ្នា​ ក៏​ព្រះអង្គ​ដឹង​ចំនួន​ទាំង​អស់​ដែរ​

31 ដូច្នេះ​ កុំ​ខ្លាច​អី​ ដ្បិត​អ្នក​រាល់គ្នា​មាន​តម្លៃ​លើស​សត្វ​ចាប​ទៅ​ទៀត។​

32 អស់​អ្នក​ដែល​ទទួល​ស្គាល់​ខ្ញុំ​នៅ​មុខ​មនុស្ស​ ខ្ញុំ​នឹង​ទទួល​ស្គាល់​អ្នក​នោះ​នៅ​មុខ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ដែរ។​

33 អ្នកណា​ដែល​បដិសេធ​ខ្ញុំ​នៅ​មុខ​មនុស្ស​ ខ្ញុំ​នឹង​បដិសេធ​អ្នកនោះ​នៅ​មុខ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ដែរ។​