ម៉ាថាយ 10:3-9 KCB

3 ហើយ​មាន​លោក​ភីលីព​ លោក​បារថូឡូមេ​ លោក​ថូម៉ាស​ លោក​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធដារ​ លោក​យ៉ាកុប​ជា​កូន​របស់​លោក​អាល់ផាយ​ លោក​ថាដេ​

4 លោក​ស៊ីម៉ូន​ជា​អ្នក​ជាតិនិយម​ និង​យូដាស​អ៊ីស្ការីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ​ផង​ដែរ។​

5 ព្រះ​យេស៊ូ​បាន​ចាត់​សាវក​ទាំង​ដប់​ពីរ​នេះ​ឲ្យ​ចេញ​ទៅ​ដោយ​បង្គាប់​ថា៖​ «ចូរ​កុំ​ទៅ​តាម​ផ្លូវ​របស់​សាសន៍​ដទៃ​ ហើយ​កុំ​ចូល​ក្នុង​ក្រុង​ពួក​សាម៉ារី​

6 ផ្ទុយ​ទៅ​វិញ​ ចូរ​ទៅ​រក​រាស្ដ្រ​អ៊ីស្រាអែល​ដែល​ជា​ចៀម​វង្វេង​របស់​ព្រះជាម្ចាស់​

7 ហើយ​ពេល​ទៅ​ ត្រូវ​ប្រកាស​ថា​ នគរ​ស្ថានសួគ៌​នៅ​ជិត​បង្កើយ​

8 ចូរ​ប្រោស​អ្នក​ឈឺ​ឲ្យ​បាន​ជា​ មនុស្ស​ឃ្លង់​ឲ្យ​ជា​ស្អាត​ មនុស្ស​ស្លាប់​ឲ្យ​រស់​វិញ​ និង​ត្រូវ​បណ្ដេញ​អារក្ស​ផង។​ អ្នក​រាល់គ្នា​បាន​ទទួល​ដោយ​ឥត​គិត​ថ្លៃ​ ក៏​ត្រូវ​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។​

9 កុំ​យក​មាស​ប្រាក់​ ឬ​លុយ​កាក់​ដាក់​ក្នុង​ខ្សែ​ក្រវាត់​អ្នក​រាល់គ្នា​